You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានចេញល្បាតប្រទះជនសង្ស័យចំនួន ០៣នាក់កំពុងចែកចាយគ្រឿងញៀន បានដេញបង្ក្រាបភ្លាមៗបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សួង ហេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងឡានមានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ចំណែក ០២នាក់ទៀតបានរត់គេចខ្លួនបាត់ ក្នុងករណី នោះកម្លាំងបានដកហូតវត្ថុតាងរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក ០១កញ្ចប់
២-ទូរស័ព្ទ ០១គ្រឿង
៣-ម៉ូតូ ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។