You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ០៨ និង ០០នាទី ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្រ្កាបទីតាំងកាប់ប្រមូលដឹកជញ្ជូន និងរក្សាទុកនូវអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង និងរឹបអូសឈើរាជកុលចំនួន ២៣កំណត់ ស្មើនឹង ៤,៥០០ម៉ែត្រីគុណ និងឈើលេខ២ ចំនួន ៣៦២សន្លឹក ស្មើនឹង ៩,៩៤០ម៉ែត្រីគុណ។ ចំណែកម្ចាស់ បានគេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យស្នាក់ការឧទ្យានជាតិក្រវាញកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។