You are currently viewing លោក វរសេនីយ៍ឯក តាំង ឈុនស្រេង អញ្ជើញផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣

លោក វរសេនីយ៍ឯក តាំង ឈុនស្រេង អញ្ជើញផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣

កោះកុង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ និងភ្នាក់ងារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោក ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់សន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។