កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីដោយ ឃាត់រថយន្តចំនួន ០២គ្រឿង ម៉ាកសាំយ៉ុងពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើប្រភេទលេខ០១ កកោះ ចំនួន ២៣សន្លឹក ស្មើ ១,៣៣៨ ម៉ែត្រគីប ។ រថយន្តឡង់គ្រីស័រពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2 F.9925 អ្នកបើកបររត់គេចខ្លួន ផ្ទុកឈើប្រភេទលេខ០១ សុក្រំចំនួន ២៨ដុំ ស្មើ ១,៩៥៣ ម៉ែត្រគីប ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូន រដ្ឋបាលព្រៃឈើស្រុកបរកែវដើម្បីចាត់ការតាមនីតិវិធី ។