You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព!

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព!

បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី២១ ខែវិចិ្ឆកា ឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការីបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤៤.២៧៥.៥០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោក អនុសេនីយ៍ត្រី សូរ សារ៉េត នាយក្រុមប្រតិបត្តិការទី១ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កើតមូលនិធិមហាគ្រួសារអាវុធហត្ថនេះឡើងដើម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ ។