ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថ ដែលកំពុងមានជំងឺរួមមាន លោក ឧត្តមសេនីយ៍ត្រី អ៊ិច សាន និងលោកអនុសេនីយ៍ឯក ភោគ ផល្លា ដែលមានជំងឺ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បាននាំយកនូវថវិកាសរុបចំនួន ៤.១៧៥.០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់នាយ នាយរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តាមរយៈមូលនិធិកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅប្រគល់ជូនដល់លោកទាំងពីរផងដែរ៕