ភ្នំពេញៈ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ពាក់ពន្ឋ័ករណីឆបោកយកម៉ូតូនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ចំនុចផ្លូវលេខ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន កម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ែន ជីតា ភេទប្រុស ៣៣ឆ្នាំ ជាងភ្លើង ស្នាក់នៅមិនពិតប្រាកដ
ដែលបានឆបោកយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ 1M-3871 កណ្តាល កាលលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នៅចំនុចភោជនីយដ្ឋានពិភពរាត្រីថ្មី ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន។
ជនរងគ្រោះឈ្មោះ ហន ដារ៉ូ ភេទប្រុស ២៦ឆ្នាំ បុគ្គលឹកភោជនីយដ្ឋានពិភពរាត្រីថ្មី ស្នាក់នៅផ្ទះជួលផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីបន្តសួរពត៌មានលំអិត៕