You are currently viewing ជនសង្ស័យចំនួន ០៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន!

ជនសង្ស័យចំនួន ០៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន!

កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់។ ជនសង្ស័យមានឈ្មោះ ផុន សុភណ្ឌ័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ អ៊ឹម សុភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះ ឌុយ យូណាថាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ងៀន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការរត្ន័ ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, ប្រាក់រៀលចំនួន ៤៧.០០០ រៀល និងម៉ូតូចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។