ព្រៃវែង៖ ក្រោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ៤០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តពោធិ៍សាត់, កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអនុវត្តន៍ដីការបញ្ជាអោយចូលខ្លួនលេខ ៦០ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ របស់អយ្យការសាលាដំបូងខេត្តព្រៃវែង នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ កល់ ធី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបានប្រើប្រាស់អំពីហិង្សា ទៅលើជនរងគ្រោះ ឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ១៥នាទី នៅចំណុចវត្តហាបូរ ភូមិ-ឃុំខាងលើ បណ្តាលអោយជនរងគ្រោះស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយទទួលបានចម្លើយជនសង្ស័យបានសារភាពថា៖ រូបខ្លួន ពិតជាបានប្រព្រឹត្តអំពើហិង្សាពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី។