សៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតបានវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ២០កញ្ចប់ និងទូរស័ព្ទចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។