ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពី នាយរងការិយាល័យ នាយផ្នែក ជំនួយការ ចំណុះការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត វិទ្យស្ថាន មជ្ឍមណ្ឌល ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ទាំងអស់ត្រូវបើកប្រាក់បៀវត្សចែកដល់ដៃ នាយ និងពល់អាវុធហត្ថគ្រប់រូប មិនអោយផ្ញើតាមគេ, ត្រូវមានចុះហត្ថលេខាលើតារាងបើកចែកជាដាច់ខាត, កត់ត្រាបញ្ជីស្នាមរាល់លុយចំណូល និងចំណាយអោយបានទៀងទាត់, រក្សារទុក្ខដាក់ថវិការដ្ឋអោយបានល្អ និងឯកសារទាំងអស់ឱ្យបានគង់វង្ស, រាល់ឯកសារមិនអោយផ្ញើតាមប្រព័ន្ធហ្វេសបុកជាដាច់ខាត អាចផ្ញើតាម Whatsapp ឬ Telegram បាន, ត្រូវពង្រឹងសីលធម៌ក្នុងការនិយាយស្តីជាមួយ នាយ ពល អាវុហត្តអោយបានល្អ រាល់ពេលគេចង់សួរនាំ, ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ រាល់ការងារទូទៅចេះជួយដោះស្រាយ និងពិគ្រោះយោបល់គ្នាទៅវិញទៅមក, ហាមលេងហ្វេសបុកច្រើនព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់អង្គភាព និងមិនអនុញ្ញាតិអោយយកលុយរត់ការរឿងស៊ីប្រាក់ខែ ត្រូវតាមសក្តិ ឬមុខងារជាដាច់ខាត។