ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអធិការកិច្ចបានចុះធ្វើអធិការកិច្ចលើអចលនទ្រព្យ, មធ្យោបាយដឹកជញ្ជូន, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, ត្រួតពិនិត្យចំនួនទ័ព-កូន និងបណ្ដឹងផ្សេងៗ ប្រចាំឆ្នាំ២០១៧-២០១៨ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ទោ ចាន់ សារិន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ, លោក ឧត្ដមសេនីយ៍ទោ ហ៊ីង សុខមន្នី នាយករង អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន, លោកវរសេនីយ៍ទោ ឡា ជីឃាង នាយរងការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយការិយាល័យជំនាញ ដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។