You are currently viewing លោក វរសេនីយ៍ទោ ពិន ចន្ទ័តារា ចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ

លោក វរសេនីយ៍ទោ ពិន ចន្ទ័តារា ចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ

កណ្តាល៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌, មន្ទីរបច្ចេកទេសសន្តិសុខ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ចន្ទ័តារា មេបញ្ជាការរង ទទួលការងារបទល្មើស គ្រឿងញៀន និងលោក កន សុកាយ អភិបាលរងស្រុកល្វាឯម បានចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ល្វាសរ ស្ថិតក្នុងភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការចូលរួមស្តាប់លោកគ្រូអ្នកគ្រូ ចំនួន៣៦នាក់ និងសិស្សានុសិស្ស សរុបចំនួន៧០០នាក់ ក្នុងនោះស្រីចំនួន ៣៩៦នាក់ ។ ក្រោយពីបានផ្សព្វផ្សាយ កម្លាំងក៏បានផ្តល់លេខទូរស័ព្ទសំរាប់ឲ្យពួកគាត់ផ្តល់ព័ត៌មាន រាយការណ៍ និងផ្តល់សៀវភៅច្បាប់ត្រួតពិនិត្យគ្រឿងញៀន រូបភាពជាលក្ខណៈខិតប័ណ្ណ បិតនៅតាមថ្នាក់រៀន និងសម្ភារៈកីឡាមួយចំនួនផងដែរ ។