You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង!

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង!

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វរ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង អាវុធហត្ថខេត្តជាច្រើនរូបទៀត។