នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី បានជួយសង្គ្រោះប្រជាពលរដ្ឋតាមការស្នើសុំរបស់ប្រធានមណ្ឌលសុខាភាពស្រុកដើម្បីជួយដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អ្នកជំងឺមានឈ្មោះ ចាន់ មករា ភេទប្រុសអាយុ ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។