You are currently viewing សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ត្រូវបានបិទវគ្គនាថ្ងៃនេះ!

សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ត្រូវបានបិទវគ្គនាថ្ងៃនេះ!

ស្ទឹងត្រែង៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានរៀបចំពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។