ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ទោ ពុធ រដ្ឋា ជំនួយការនាយក ទីចាត់ការបច្ចេកទេស អគ្គបញ្ជាការដ្ឋាន នៅគេហដ្ឋានសព ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។