You are currently viewing កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនចោរឆក់ចំនួន០២នាក់

កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនចោរឆក់ចំនួន០២នាក់

ភ្នំពេញ: វេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនចោរឆក់ចំនួន០២នាក់ ស្ថិតនៅចំណុច ផ្លូវលេខ១៣០ កែង ១៥ សង្កាត់ផ្សារកណ្តាលទី១។
ជនសង្ស័យទាំង០២នាក់នោះមានឈ្មោះ ៖
០១. ឈ្មោះ សុខ ណេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាក២ ខណ្ឌដូនពេញ (ជាអ្នកឆក់)។
០២.ឈ្មោះ ខ្លូត សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះលេខ២៣អឺ១ ផ្លូវ១៤៤ ក្រុម៩ ភូមិ១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ (ជាអ្នកបើកម៉ូតូ)។
ជនសង្ស័យបានធ្វើសកម្មភាពឆក់ នៅពេលជនរងគ្រោះកំពុងតែជិះម៉ូតូតាមបណ្តោយផ្លូវ លេខ១៣០ពីត្បូងមកជើងដល់ផ្លូ១៥កែង១៣០ ស្រាប់តែមានជនសង្ស័យ០២នាក់ ខាងបានលើបានជិះម៉ូតូមកក្បែរ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះបានសំរេច រួចក៏ព្យាយាមជិះគេចខ្លួនតាមបណ្តោយផ្លូវ១៥ពីត្បូងមកជើង។ ពេលនោះជនរងគ្រោះ បានស្រែកថា ចោរៗ!! ហើយស្របពេលកម្លាំងយើងកំពុងតែល្បាតក្បែរនោះបាន ចុះអន្តរាគមន៏ ដេញចាប់ រហូតដល់ចំនុចផ្លូវ២៤២កែង៦៣ សង្កាត់ចតុមុខខណ្ឌដូនពេញ ក៏ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ខាងលើ។
+ចាប់យកវត្ថុតាងរួមមាន :
០១. ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៏ខ្មៅពាក់ស្លាកលេខកណ្តាល ១G:៥៦១៥
០២. ទូរស័ព្ទ០១គ្រឿងម៉ាកSUMSUNG NOTE3 ជារបស់ជនរងគ្រោះ
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ អាវុធហត្ថរាជធានី ដើម្បីបន្តនីតិវិធី។
dd