កណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារអាវុធហត្ថដែលទើបសម្រាលកូន និងមានជំងឺចំនួន ០៣គ្រួសាររួមមាន៖
១. លោក វរសេនីយ៍ត្រី ឱ ចាន់ថុល នាយការិយាល័យមនុស្សធម៌ មានជំងឺវះកាត់ភ្នែក ទទួលបានថវិកាចំនួន ១,១៩៥,០០០រៀល។
២. គ្រួសារលោក អនុសេនីយ៍ឯក ថេន បូរ៉ា ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដែលទើបសម្រាលកូន ទទួលបានថវិកាចំនួន ១,១៧០,០០០រៀល និងសម្ភារៈមួយចំនួនទៀត។
៣. លោក វរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត មានជំងឺវះកាត់ភ្នែក ទទួលបានថវិកាចំនួន ២,៨៦០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ។
ក្នុងឱកាសនោះ គ្រួសារទាំងបី បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។