រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលអាចកើតមានចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ឧសភា ២០១៦ ។
យ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសដដែល ស្ថានភាពធាតុអាកាសបានវិវត្តន៍មករកភាពប្រសើរបណ្តើរៗវិញហើយ ដោយចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៥ ឧសភា សីតុណ្ហភាពអតិបរមា ៣៧អង្សាសេ និងអប្បបរមា៣៤អង្សាសេ ៕