You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារចិត្តសាស្រ្ត នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល!

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញផ្សព្វផ្សាយការងារចិត្តសាស្រ្ត នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល!

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយករង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំយនាយ នាយរង អាវុធហត្ថចំណុះវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលជាច្រើនរូបទៀត។