You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែឧសភា

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៤ ខែឧសភា

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែឧសភា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ។
-ត្រូតពិនិត្យផែនការយុទ្ធដំណើរទ័ព រថពាសដែក ពីបន្ទាយកងអន្តរាគមន៍ កងរាជអាវុធហត្ថ (GIGR) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។
-ត្រូតពិនិត្យការត្រៀមរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី១ និងបើកវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់ សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យមើលការងារសប្តាហ៍កន្លងទៅ តើយើងធ្វើបានអ្វីខ្លះ? ជាពិសេសការប្រជុំនេះគឺដើម្បីត្រួតពិនិត្យឡើងវិញនូវផែនការយុទ្ធដំណើរទ័ពរថពាសដែកពីបន្ទាយកងអន្តរាគមន៍ កងរាជអាវុធហត្ថ (GIGR) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងត្រៀមរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលបើកបររថយន្តជំនាន់ទី១ និងបើកវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់ សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២ នៅមជ្ឈមណ្ឌលភ្នំជំរាយ។ ហើយការងារនេះគឺលោក ឧត្តមសេនីយ៍ នាយសេនាធិការ បានធ្វើការបែងចែកការងារ តាមជំនាញនីមួយៗរួចហើយ និងសូមឱ្យជំនាញពាក់ព័ន្ធរាយការណ៍ពីការងារប្រុងប្រៀបថាតើធ្វើបានអ្វីខ្លះ នៅសេសសល់អ្វីខ្លះ និងសំណូមពរ។