You are currently viewing បង្ក្រាបបទល្មើសព្រៃឈើ០១លើក នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

បង្ក្រាបបទល្មើសព្រៃឈើ០១លើក នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែងៈ នៅវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បានបង្ក្រាបបទល្មើសព្រៃឈើ ០១លើក នៅត្រង់ចំណុចUTM
(៦២៣៧៩២-១៥៥៨៨៦៧) បង្គោលព្រំដែនលេខ ០៤១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចាប់យកបានគោយន្ត កន្ត្រៃដឹកឈើចំនួន ០២គ្រឿង និងឈើប្រណិតប្រភេទធ្នង់ចំនួន ៩៧ដុំ (មិនទាន់វាស់វែង) ។ រីឯម្ចាស់បានរត់គេចខ្លួនបាត់អស់។
បច្ចុប្បវត្ថុតាងបានធ្វើកំណត់ហេតុ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងដើម្បីរក្សាទុក។
s

ss

ssss