រតនគិរី: វេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័ករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចលើផ្លូវជាតិលេខ ៧៨ A ត្រង់ផ្លូវបំបែក ចូលឃុំតឺន ក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ស្របពេលកំពុងបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ។
ជនសង្ស័យមានឈ្មោះ ពេជ្រ ដាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី ។
+ចាប់យកវត្ថុតាងរួមមាន :
០១. ម៉ាទឹកកកចំនួន ០២ កញ្ចប់ ដែលមានទម្ងន់ស្មើ ០,០១១ ក្រាម
០២. ទូរស័ព្ទដៃចំនួន ០៣គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន ១៧០០០០រៀល
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរី កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។