You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសម្ពោធអគាររដ្ឋបាលមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសម្ពោធអគាររដ្ឋបាលមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន!

ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល២ខ្នង ដែល១ខ្នង ជាជំនួយក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង១ទៀត ជាអំណោយរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងសប្បុរសជន។ ពិធីនេះ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ង្វៀន ទៀនជីន សេនានុព័ន្ធយោធានៃស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយកមជ្ឈមណ្ឌល ឧត្តមសេនីយ៍នាយរង យោធាចារ្យ បុគ្គលិក សិក្ខាកាមជាច្រើនរូបផងដែរ។