កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល និងកម្លាំងក្រុងតាខ្មៅ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងបាននាំយកថវិកាចំនួន ១.៦៤០.០០០រៀល និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារលោកនាយចំណង់ នួន បញ្ញា សមាជិកមូលដ្ឋានក្រុងតាខ្មៅ ដែលទើបបានសម្រាលកូន ដល់គេហដ្ឋាន នៅភូមិត្បូងដំរី ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ គ្រួសារលោកនាយចំណង់ បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។