កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរដ្ឋបាលព្រៃឈើស្រុកឱរ៉ាល់ បានឃាត់គោយន្តដឹកឈើ ចំនួន៣គ្រឿង ដែលមានឈើចំនួន១៥ កំណាត់ ស្ថិតនៅភូមិក្រាំងត្បែង ស្រុកឱរ៉ាល់ និងបានប្រគល់ ជូនសង្កាត់រដ្ឋបាលត្រពងជោស្រុកឱរ៉ាល់ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការ។