You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង!

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង!

ស្វាយរៀង ៖ ព្រឹកថ្ងៃសុក្រ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត ។