កណ្តាល៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកថវិកាចំនួន ១.៩១២.៥០០រៀល និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារលោក នាយចំណង់ ជឺម សុភ័ស សមាជិកមូលដ្ឋានក្រុងតាខ្មៅ ដល់គេហដ្ឋាន នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលគ្រួសារលោកទើបតែសម្រាលកូន ។