ស្វាយរៀងៈ នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាននឹងកំពុងធ្វើពិធីបើកវគ្គបំប៉នជំនាញរដ្ឋបាល និងពត៌មានវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
សមាសភាព ចូលរួមក្នុងពិធីនេះរួមមាន លោកមេបញ្ជាការរង លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងលោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុង ទាំង០៨។