ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅការងារខែខែមិថុនា ឆ្នាំ២០១៩។
-ផ្សព្វផ្សាយបទបញ្ជាលេខ ០០៤/២០១៩ ប.ជ របស់ អគ្គបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ស្តីពីការប្រើប្រាស់កម្លាំងអន្តរាគមន៍ពេលមានគ្រោះមហន្តរាយឆ្នាំ២០១៩
-ត្រួត ពិនិត្យត្រៀមរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី១ និង បើកវគ្គបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់ សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងសាលារទាំងពីរ នាយការិយាល័យ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។