ឧត្តរមានជ័យ៖ នៅវេលាម៉ោង ២១ និង២០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះបង្ក្រាបករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន នៅចំណុចក្រោយសាលាឃុំអន្លង់វែង ភូមិអូរជញ្ជៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឹម ណុត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន ៧ថង់, ប្រាក់រៀលចំនួន ៩០.០០០រៀល, កាំបិតចំនួន០១ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។