You are currently viewing កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនគ្រឿងញៀនចំនួន៣២៨កញ្ចប់ និងជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣២នាក់ទៅតុលាការ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនគ្រឿងញៀនចំនួន៣២៨កញ្ចប់ និងជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣២នាក់ទៅតុលាការ

ភ្នំពេញៈ ក្រោយព្រឹត្តការណ៍ប៉ះទង្គិចជាមួយមេក្លោងជួញដូរគ្រឿងញៀន បណ្តាលឲ្យពលីមន្ត្រីអាវុធហត្ថម្នាក់ គេសង្កេតឃើញថា កងរាជអាវុធហត្ថរាជធានីភ្នំពេញហាក់ដូចជា កំពុងបង្កើនសកម្មភាពបង្ក្រាបគ្រឿងញៀនកាន់តែក្តៅឡើងៗ ជាក់ស្តែង នៅរសៀលថ្ងៃទី១៥-០៥-២០១៦សប្តាហ៍នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនគ្រឿងញៀនចំនួន៣២៨កញ្ចប់ និងជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣២នាក់ទៅតុលាការ បន្ទាប់ពីធ្វើការស្រាវជ្រាវបង្ក្រាបផ្ទួនៗគ្នាជាច្រើនកន្លែង ដែលក្នុងនោះមានដូចជា៖
១៖ អាវុធហត្ថខណ្ឌទួលគោក សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២០នាក់ រួមជាមួយថ្នាំញៀនចំនួន១៧៧កញ្ចប់ នៅចំណុចផ្លូវរទេះភ្លើង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងនៅផ្ទះសំណាក់អូយែស (O’yes) ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយដកហូតបានដែកអក្សរ T សម្រាប់លួចកាច់ កម៉ូតូនិងកាំបិតធ្មេញរណាមួយឈុត ដែលជនសង្ស័យបានសារភាពថា ធ្លាប់លួចកាច់ កម៉ូតូបាន០១គ្រឿង ម៉ាកសេ១០០កូរ៉េ នៅមុខបារចតុមុខ។
២៖ អាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងដកហូតថ្នាំញៀនបាន១៣៤កញ្ចប់។
៣៖ អាវុធហត្ថខណ្ឌដង្កោ, ខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ដកហូតថ្នាំញៀនបាន ១៧កញ្ចប់ នៅចំណុចបន្ទប់ជួល ភូមិឫស្សី និង បន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅចំណុចស្ថានីយ៍បូមទឹក ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕
fn-2016-05-15-19-45-31-1

fn-2016-05-15-19-45-31-2

fn-2016-05-15-19-45-31-3