ព្រះវិហារ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរង ទទួលការងារយុត្តិធម៌ តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅ គុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.៨០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួន ទៅប្រគល់ជូនលោក វរសេនីយ៍ត្រី សួន វឿត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។