ព្រះវិហារៈ នៅព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួន ចំនួន៤០នាក់ ចុះជួយលើកផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ ០៧ម៉ែត្រx០៨ម៉ែត្រ ដែលម្ចាស់ផ្ទះ មានឈ្មោះ រឿន រ៉េវ ភេទប្រុស អាយុ២៣ឆ្នាំ ប្រព្ធឈ្មោះ ខាន់ អាយុ២២ឆ្នាំ រស់នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងនោះផងដែរឯកឧត្តម មេបញ្ជាការ បានជួយឧបត្ថម្ភនូវអង្ករចំនួន ០២បេ ធុងទឹក០២ ដែកគោល០៥សុង ស៊ីម៉ង់ត៍១៥បេ និងថវិកា៥០.០០០រៀលផងដែរ។