កែប៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងអាវុធហត្ថខេត្ត។ ពិធីប្រគល់នេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ព្រាប ឡាច មេបញ្ជាការរង តំណាងលោក ឧត្តសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប។