ត្បូងឃ្មុំ ៖ ដោយមានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីខួបលើកទី២៦ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៩) និងពិធីបញ្ចុះបឋមសិលា បើកការដ្នានសាងសង់អគារសេនាធិការដ្នានរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។