You are currently viewing តំណាង ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន!

តំណាង ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន!

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការី បាននាំយកសម្ភារៈនិងថវិកាចូលរួមរំលែកមរណៈទុក្ខ ដល់ក្រុមគ្រួរសារសព ប្រជាពលរដ្ឋឈ្មោះ ណយ មុន ភេទស្រី អាយុ ៨៧ឆ្នាំ ដែលបានទទួលមរណៈភាពដោយជរាពាធ ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្ភារៈនិងថវិកាចូលបុណ្យសពរួមមាន ៖ ថវិកា ៥០០.០០០រៀល, អង្ករ ០២ការ៉ុង, មី ០៤កេះ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ និងទឹកបរិសុទ្ធ ៥០យួរ ក្នុងនោះផងដែរលោក វរសេនីយ៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានបញ្ជាក់បន្ថែមថា លោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។