កំពតៈ បុរសម្នាក់ចេញទៅការដ្ឋាន ដើម្បីវាយយកថ្មម៉ាប មកប្រើប្រាស់ ចៃដន្យប៉ះចំរំសេវ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ចំណុចការដ្ឋានចាស់ ជើងភ្នំខ្យង ស្ថិតក្នុងភូមិកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកំពង់ត្រាច ខេត្តកំពត។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ GRK News ថា មុនកើតហេតុជនរងគ្រោះ គាត់បានដើរទៅកន្លែងការដ្ឋានចាស់ គោលបំណងទៅរកថ្ម នៅភ្នំខ្យង ដែលជាកន្លែងភ្នំមួយ គេបាញ់យកថ្ម ខណៈគាត់ទៅដល់ ដោយឃើញថ្មមួយដុំនៅជើងភ្នំ ហើយមានរន្ធតូចមួយ គាត់បានយកដែករុក ប្រហែលមានរំសេវក្នុងរន្ធ ក៏ផ្ទុះបណ្តាលឲ្យរូបគាត់រងរបួសជាទម្ងន់តែម្តង។
ក្រោយកើតហេតុមួយសន្ទុះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្ទាន់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ សែត សួន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ៕