ស្វាយរៀង៖ ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានរៀបចំប្រជុំជួរត្រួតពិនិត្យកម្លាំង និងចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក នុត រ៉ាន្នី មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។