You are currently viewing មានករណីប្លន់ នៅខណ្ឌជ្រោយចង្វារ

មានករណីប្លន់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ នៅវេលាម៉ោង២១:៤៣នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិ៦A ក្រុមទី៣ ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស(ប្លន់) កើតឡើងចំនួន០១លើក បណ្តាលអោយមានអ្នករបួស០២នាក់ ៖
១. សេង ម៉េងហួរ ភេប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង (អ្នកជិះជាមួយ)
២. ឈ្មោះលី យា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ(អ្នកបើកម៉ូតូ)។ សំភារះបាត់បង់មានម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង់០១៦ពណ៌ខ្មៅពាក់ស្លាកលេខ 1FV2190។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមានគ្នា០២នាក់បានជិម៉ូតូចេញពីខាងស្ពានព្រែកតាម៉ែកឆ្ពោះទៅភ្នំពេញលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនល្មើសមានគ្នា០២នាក់ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់អត់ចាំស្លាក់លេខបានជិះមកគៀរជនរងគ្រោះ ក៏ត្រូវជនរងគ្រោះគៀទៅវិញទើបជន ល្មើសបាញ់០២គ្រាប់បណ្តាលអោយជនរងគ្រោះត្រូវចំដៃទាំង០២នាក់។ក្រោយពេលកើតហេតុកំលាំងអាវុធហត្ថខណ្ឌជ្រោយចង្វារបានចុះទៅកាន់កន្លែងកើតហេតុដើម្បីស្វែងរកជនល្មើសនឹងកំណត់មុខសញ្ញាស្វែងរកបន្ត។
បញ្ជាក់ៈ បើបងប្អូនណាបានប្រទះឃើញជនសង្ស័យដែលមានភិនភាគស្រដៀងដូចការរៀបរាប់ខាង លើ សូមមេត្តាសហការរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នកបំផុត។
3ee5144d-f1e2-496a-80c9-c7644d4d87a4

227709fa-686d-42d0-99c1-d1ef11d48b34