លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាតំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទើបទទួលមរណៈភាពនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងនាយទាហាន នាហទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញអមដំណើរលោក នាយរងសេនាធិការផងដែរ ព្រមទាំងបាននាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៧,៧៤៩,០០០រៀល ប្រគល់ជូនគ្រួសារសពលោក ឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ ផងដែរ ។