ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលប្រចាំខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីសំណាក់នាយករង ប្រធានមន្ទីរ និងនាយការិយាល័យជាច្រើនរូបទៀត។ ទន្ទឹមនឹងនោះលោក ឧត្តមសេនីយ៍ទោ នាយកវិទ្យាស្ថានក៏បានធ្វើការផ្សព្វផ្សាយអំពីផែនការនៃការដាក់ឱ្យប្រើប្រាស់ក្បាច់គុណនៃកងយោធពលខេមរភូមិន្ទ ការត្រៀមបើកវគ្គបញ្ជាការសេនាធិការ ការត្រៀមទទួលដំណើទស្សនកិច្ចផ្លូវការរបស់អនុព័ន្ធនិងសេនានុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខផងដែរ។