ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០១៦
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
ព្រមទាំងមានការចូលរួមពីមេបញ្ជាការរងអហខេត្ត នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក/ក្រុង និងនាយ
នាយរងអាវុធហត្ថដែលជាសិក្ខាកាមជាច្រើនរូបទៀតផងដែរ។ យោងតាមរបាយការណ៌ របស់លោកនាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអោយដឹងថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចូលរួមចំនួន៤៧រូប មកពីបញ្ជាការដ្ឋានអហខេត្ត ២៣រូប និងមូលដ្ឋានអហស្រុក/ក្រុង ស្នាក់ការសន្តិសុខចំនួន២៤រូប។កម្មវិធីសិក្សាមានរយៈពេលសរុបចំនួន១៥ថ្ងៃ ស្មើនឹង៧៨ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។ ជាលទ្ធផលវគ្គហ្វឹកហ្វឺនសម្រេចបានសិក្ខាកាមទទួលបាននិទ្ទេសល្អស្មើនឹង៧០%
និទ្ទេសល្អបង្គួរ២៥% និងនិទ្ទេសមធ្យម៥%៕