You are currently viewing ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ អញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!

ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ អញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!

បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ដល់ក្រុមគ្រួសារសពប្រជាពលរដ្ឋឈ្មោះ ទុយ យុត ភេទស្រី អាយុ ៨៧ឆ្នាំ ដែលបានទទួលមរណៈភាព ដោយជរាពាធ ត្រូវជាម្តាយរបស់លោក អនុសេនីយ៍ឯក កែវ ហល់ ជំនួយការ ការិយាល័យបច្ចេកទេស នៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង បាននាំយកថវិកានិងគ្រឿងឧបភោគ បរិភោគមួយចំនួន ចូលរួមបុណ្យសពមាន៖ ថវិកាចំនួន ១.២០០.០០០រៀល, អង្ករ ០២ ការ៉ុង, មី ០៤កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ និងទឹកបរិសុទ្ធ ២០យួរផងដែរ។