កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត !

រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិសើមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងដកហូតបានវត្ថុតាងមាន៖ ប្រភេទឈើស្រឡៅ ចំនួន ២៩ដុំ នៅចំនួន ២ទីតាំងផ្សេងគ្នា ។

បច្ចុប្បន្នវត្ថុតាងឈើ និងរថយន្តត្រូវបានកម្លាំងជំនាញ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ រក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។