You are currently viewing ឧត្តមសេនីយ៍ទោ ជា គឹមឡង ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ!

ឧត្តមសេនីយ៍ទោ ជា គឹមឡង ដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ!

ភ្នំពេញ៖ នៅរសៀលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ជា គឹមឡង នាយរងសេនាធិការ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ទោ ឃុន អីណារិន នាយរង នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅផ្ទះលេខ១០១ ផ្លូវម៉ុងឬទ្ធី បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។