You are currently viewing លោកវរសេនីយ៍ឯក ឡុង សុវណ្ណា ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កម្លាំងអាវុធហត្ថខេត្តកំពត!

លោកវរសេនីយ៍ឯក ឡុង សុវណ្ណា ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់កម្លាំងអាវុធហត្ថខេត្តកំពត!

កំពត៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពតព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។