You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រៃវែង៖ ដោយបានការសម្របសម្រួលពី លោក បូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ក្នុងចំណោម ០៤នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា បណ្តាលយុវជនម្នាក់រងរបួស។
ជនសង្ស័យទាំងពីរនាក់ រួមមាន៖
១. ឈ្មោះ លឹម ដេវីដ ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យអង្គឌួង
២. ឈ្មោះ វី រតនា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យអង្គឌួង។
ការឃាត់ខ្លួននេះ យោងលើពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ឈ្មោះ សេង សឿន កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានប្តឹងចោទប្រកាន់ជនសង្ស័យចំនួន ០៤នាក់ ដែលបានព្រួតគ្នាវាយទៅលើជនរងគ្រោះ ឈ្មោះ ស៊ុយ ភក្តី ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យអង្គឌួង ក្រុងព្រៃវែង បណ្ដាលអោយមានរបួសស្នាមជាច្រើនកន្លែង។
ក្រោយការសាកសួរ ជនសង្ស័យទាំងពីរ បានសារភាពថា៖ ពួកគេពិតជាមានគ្នា៤នាក់ ហើយបានព្រួតវាយទៅលើ ឈ្មោះ ស៊ុយ ភក្តី ពិតប្រាកដមែន។
បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការខេត្ត ដើម្បីចាត់ការតាមនីតិវិធី។