You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន

តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថ ទើបសម្រាលកូន

កណ្តាល៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ អញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារដែលទើបសម្រាលកូនចំនួន២ គ្រួសារ។គ្រួសារទាំងពីរមាន៖
១. គ្រួសារលោកនាយចំណង់ អ៊ុក ឡងឌី សមាជិកមូលដ្ឋានក្រុងតាខ្មៅ ទទួលបានថវិកាចំនួន ១,៧១៣,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់លំនៅដ្ឋាន នៅភូមិកប៉ាល់កឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
២. គ្រួសារលោកអនុសេនីយ៍ទោ នី ប៊ុនថង ជំនួយការ ការិយាល័យទំនាក់ទំនងសាធារណៈទទួលបានថវិកាចំនួន ១,៤៦៨,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។